ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិរស់រានមានជីវិតជារឿងសំខាន់បំផុតរបស់មនុស្ស

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1244
    សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិរស់រានមានជីវិតជារឿងសំខាន់បំផុតរបស់មនុស្សសម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិរស់រានមានជីវិតជារឿងសំខាន់បំផុតរបស់មនុស្ស

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការលើកឡើងមួយចំនួនផ្តោតទៅលើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលត្រូវបានប្រើជាលេសដើម្បីឈ្លានពានប្រទេសដទៃ ប៉ុន្តែសម្រាប់សម្តេច អ្វីដែលសំខាន់បំផុតនោះគឺសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនដែលត្រូវការពារឱ្យបាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាពដែលកម្ពុជារកបានដោយលំបាក មិនត្រូវមើលរំលងជាដាច់ខាត និងមិនអនុញ្ញាតឱ្យអ្នកណាបំផ្លាញបានទេទោះក្នុងតម្លៃណាក៏ដោយ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនោះដែរ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើចាំបាច់នោះគឺការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន តាមរយៈការការពារមិនឱ្យមានសង្រ្គាមកើតឡើង ជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជានៃយើង៕

    អត្ថបទទាក់ទង