ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1171
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់ (សុទ្ធតែមិនបានចាក់វ៉ាក់សាំង)។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១នាក់ ជាករណីនាំចូល និង ៤នាក់ជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤១០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៧៨២នាក់ និងស្លាប់សរុបចំនួន ៣,០០៣នាក់៕

    អត្ថបទទាក់ទង