ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សួរ ៖ ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះនៅក្នុងការតវ៉ាអ្វីមួយ គឺជា «តាក់ទិកមួយនៅក្នុងក្បួនបដិវដ្ដពណ៌»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1409
លោក ហេង សួរ ៖ ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះនៅក្នុងការតវ៉ាអ្វីមួយ គឺជា «តាក់ទិកមួយនៅក្នុងក្បួនបដិវដ្ដពណ៌»លោក ហេង សួរ ៖ ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះនៅក្នុងការតវ៉ាអ្វីមួយ គឺជា «តាក់ទិកមួយនៅក្នុងក្បួនបដិវដ្ដពណ៌»

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃអាទិត្យនេះ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរដោយគូសបញ្ជាក់ថា «ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយ។ អ្នករៀបផែនការតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនិតិជន ឬលើស្ត្រី ដើម្បីទាញសមាណចិត្ត និងបញ្ឆេះកំហឹងមហាជន»។

លោកបន្ថែមថា «តាក់ទិកនេះពួកគេអាចប្រើបាននៅដើមឆ្នាំ ២០០០ និង ២០១០ ប៉ុន្តែចំពោះមុខតាក់តិចនេះ តែងតែត្រូវបានអាជ្ញារធរមានសមត្ថកិច្ចនៃប្រទេសនានាចាត់ការលើមេក្លោង និងជនដៃដល់ ដែលអនុវត្តផែនការនេះបានទាន់ពេល»។

លោកបានសរសេរបែបនេះ បន្ទាប់ពីមានបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថា មានការរៀបចំដោយជនបរទេស។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕

អត្ថបទទាក់ទង