ខ្មែរប៉ុស្ដិ៍ Close

    Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បង្ហាញមុខជនបរទេសមួយចំនួន និងការរៀបចំជាប្រព័ន្ធនៃបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1524
    Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បង្ហាញមុខជនបរទេសមួយចំនួន និងការរៀបចំជាប្រព័ន្ធនៃបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលFacebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បង្ហាញមុខជនបរទេសមួយចំនួន និងការរៀបចំជាប្រព័ន្ធនៃបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល

    Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តបង្ហាញមុខជនបរទេសម្នាក់ទៀត ដែលចូលរួមជាមួយបាតុកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល ព្រមទាំងបន្តលាតប្រដាងអំពីការរៀបចំជាប្រព័ន្ធនៃបាតុកម្មនេះ។

    Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បាទរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះនាងខ្ញុំដែលធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបាតុកម្ម និងចូលរួមប្រជុំរៀបចំធ្វើផែនការបាតុកម្មខុសច្បាប់ ចង់ប្រាប់អោយប្រជាជនខ្មែរយើង និងខាងសារព័ត៌មានអោយបានដឹងរឿងពិតខ្លះៗ នៃការរៀបចំឈុតឆាកធ្វើបាតុកម្ម។

    ផែនការបាតុកម្មរៀបចំដោយជនបរទេស ហើយជនបរទេសផ្សេងទៀតដើរតួជាអ្នកកាសែត។

    គេបង្កើតទីតាំងទីបញ្ជានៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ហើយមេដឹកនាំសំខាន់ៗមិនចេញមុខ នៅទីប្រមូលផ្តុំទេ គឺគេណែនាំគ្នាឲ្យលាក់ឈ្មោះនិងមុខមេដឹកនាំ។

    គេប្រើវិធីបញ្តាញព័ត៌មានបំប៉ោងចំនួនអ្នកចូលរួម ហើយថតរូបឲ្យឃើញដូចមានច្រើនមែនទែន (២០០នាក់ ថា ២០០០នាក់ …)តាមបណ្តាញព័ត៌មានសង្គម SBN បង្កើតឡើងដោយ លោក សម រង្ស៊ី ហើយធ្វើការចែកចាយបន្តបណ្តាញព័ត៌មានប្រឆាំងរដ្ធាភិបាល។

    គេយកស្ត្រីងាយរងគ្រោះ (ស្ត្រីមានផ្ទៃពោះ) ជាង ៤០នាក់ ចេញតវ៉ានៅជួរមុខដើម្បីតតាំងជាមួយសម្ថកិច្ច។ នេះជារូបភាពមួយចំនួន»។

    បញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថា មានការរៀបចំដោយជនបរទេស។

    នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕

    អត្ថបទទាក់ទង