ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1241
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះកូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះ

    ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេនៅថ្ងៃនេះ។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២នាក់ ជាករណីនាំចូល និង ៥នាក់ជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤២៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៨០៣នាក់ និងស្លាប់សរុបចំនួន ៣,០០៥នាក់៕

    អត្ថបទទាក់ទង