ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ សំណង់អគាររីកចម្រើនទៅបានដោយសារប្រទេសមានសុខសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1353
សម្តេចតេជោ ហ៊ុន សែន ៖ សំណង់អគាររីកចម្រើនទៅបានដោយសារប្រទេសមានសុខសន្តិភាពសម្តេចតេជោ ហ៊ុន សែន ៖ សំណង់អគាររីកចម្រើនទៅបានដោយសារប្រទេសមានសុខសន្តិភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារ ៣៥ជាន់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) បានកំពុងបង្ហាញខ្លួនយ៉ាងត្រចះត្រចង់ នេះជាការបញ្ជាក់ពីការរីកចម្រើនលើវិស័យអចលទ្រព្យដែលមានការចូលរួមពីវិស័យឯកជនផងដែរ។ សម្តេចបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ថ្លែងបន្តថា បច្ចុប្បន្ន រាជធានីភ្នំពេញ គឺពោរពេញដោយសំណង់អគារខ្ពស់ៗ ធំៗជាច្រើនទៀត ដោយបានសម្រេចការសាងសង់ និងកំពុងបន្តរីកដុះដាល ទាំងនេះជាផលកើតចេញពីប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន៕

អត្ថបទទាក់ទង