ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤នាក់ ជាសះស្បើយចំនួន ៩នាក់ និងស្លាប់ចំនួន ១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1096
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤នាក់ ជាសះស្បើយចំនួន ៩នាក់ និងស្លាប់ចំនួន ១នាក់រូបភាពបង្ហាញពីការធ្វើតេស្តរកមើលកូវីដ១៩នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៩នាក់ និងអ្នកស្លាប់ចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អ្នកដែលឆ្លងរកឃើញឆ្លងថ្មីទាំងនោះ គឺមាន ១នាក់ជាករណីនាំចូល និង ១នាក់ជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៧៣ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៨៩៤ នាក់ និងស្លាប់សរុបចំនួន ៣០១១នាក់៕