ខ្មែរប៉ុស្ដិ៍ Close

    Facebook ឈ្មោះ Srey Aun Naga បង្ហោះផ្សាយវីដេអូនាង ឈឹម ស៊ីថរ បានណែនាំ បង្រៀនបាតុករឱ្យធ្វើសកម្មភាពញុះញង់ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1171
    Facebook ឈ្មោះ Srey Aun Naga បង្ហោះផ្សាយវីដេអូនាង ឈឹម ស៊ីថរ បានណែនាំ បង្រៀនបាតុករឱ្យធ្វើសកម្មភាពញុះញង់ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួនFacebook ឈ្មោះ Srey Aun Naga បង្ហោះផ្សាយវីដេអូនាង ឈឹម ស៊ីថរ បានណែនាំ បង្រៀនបាតុករឱ្យធ្វើសកម្មភាពញុះញង់ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួន

    នៅយប់ថ្ងៃទី30 ខែធ្នូ ឆ្នាំ2021 Facebook ឈ្មោះ Srey Aun Naga (ស្រីអូនណាហ្កា) បានបង្ហោះផ្សាយវីដេអូភ្ជាប់ជាមួយនឹងខ្លឹមសារថា «ខ្ញុំសូមឱ្យគ្នាយើងដែលកំពុងប្រមូលផ្តុំតវ៉ានៅមុខកាស៊ីណូ Naga នេះ កុំប្រថុយធ្វើតាមល្បិចសាច់កម្ម ដែលនាង ឈឹម ស៊ីថរ បានណែនាំ បង្រៀនយើងតាមការប្រជុំ Zoom ឱ្យធ្វើសកម្មភាពញុះញង់ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួន បង្កឱ្យកើតជាអំពើហិង្សា។»

    នៅក្នុងវីដេអូដែលភ្ជាប់មកជាមួយនោះ បានទម្លាយពីផែនការដែលនាង ឈឹម ស៊ីថរ ធ្វើការណែនាំ និងបង្រៀនទៅបាតុករថា «ឥឡូវនេះដល់វគ្គយើងចង់ឱ្យគេ (សមត្ថកិច្ច) ចាប់ហើយ»។

    ការបែកធ្លាយនូវសំលេងនេះ កើតមានបន្ទាប់ពីសាលារាជធានីភ្នំពេញ នៅល្ងាចមិញនេះ បានចេញសេចក្តីអំពាវនាវ ឱ្យពួកបាតុករនៅខាងមុខណាហ្កាវើល បញ្ឈប់បាតុកម្មខុសច្បាប់ផងដែរ។

    សូមស្តាប់សំឡេង នាង ឈឹម ស៊ីថរ ប្រជុំតាម Zoom ញុះញង់ឱ្យសមត្ថកិច្ចចាប់ខ្លួន៖

    អត្ថបទទាក់ទង