ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ ជាសះស្បើយចំនួន ១០នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1321
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ ជាសះស្បើយចំនួន ១០នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះកូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ ជាសះស្បើយចំនួន ១០នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងនោះ មាន ៤នាក់ជាករណីនាំចូល និងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៩៣ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៩១៧ នាក់ និងស្លាប់សរុបចំនួន ៣,០១២នាក់៕

អត្ថបទទាក់ទង