ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ ប្រទេសនានាបានបិទការហោះហើរចេញ-ចូល ប៉ុន្តែកម្ពុជា -កូរ៉េ នៅបន្តការហោះហើរយន្តហោះទៅមកជាធម្មតា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1127
សម្តេចតេជោ ហ៊ុន សែន ៖ ស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ ប្រទេសនានាបានបិទការហោះហើរចេញ-ចូល ប៉ុន្តែកម្ពុជា -កូរ៉េ នៅបន្តការហោះហើរយន្តហោះទៅមកជាធម្មតាសម្តេចតេជោ ហ៊ុន សែន ៖ ស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ ប្រទេសនានាបានបិទការហោះហើរចេញ-ចូល ប៉ុន្តែកម្ពុជា -កូរ៉េ នៅបន្តការហោះហើរយន្តហោះទៅមកជាធម្មតា

នៅក្នុងដំណាក់កាលនៃស្ថានភាពឆ្លងជំងឺកូវីដ-១៩ មានប្រទេសនានាជាច្រើន បានហាមឃាត់មិនអោយចេញ-ចូល តាមរយៈការបិទជើងហោះហើរយន្តហោះ ដើម្បីទប់ស្កាត់ បង្ការ ការរីករាលឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសកម្ពុជា និងប្រទេសកូរ៉េ បើកការហោះហើរ ហើយប្រទេសកូរ៉េ ក៏មិនបានធ្វើការហាមឃាត់មិនអោយពលករកម្ពុជា ចូលនោះដែរ មានតែប្រទេសកូរ៉ អនុញ្ញាតិឱ្យពលករចេញ-ចូលធ្វើការធម្មតា។ នេះបង្ហាញឱ្យឃើញថា ទំនាក់ទំនងការទូតកម្ពុជា – កូរ៉េ មានទំនាក់ទំនងចំណងមិត្តភាពរឹងមាំប្រកដោយកិច្ចសហប្រតិបត្តិការរវាងគ្នា បានយ៉ាងល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅថ្ងៃច័ន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ក្នុងអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ៕

អត្ថបទទាក់ទង