ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការខ្ចីបុលគេមកអភិវឌ្ឍខេត្តហើយទូរទាត់សងតាមក្រោយគឺជាជំងឺមហារីកនៃអំពើពុករលួយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1167
    សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការខ្ចីបុលគេមកអភិវឌ្ឍខេត្តហើយទូរទាត់សងតាមក្រោយគឺជាជំងឺមហារីកនៃអំពើពុករលួយសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការខ្ចីបុលគេមកអភិវឌ្ឍខេត្តហើយទូរទាត់សងតាមក្រោយគឺជាជំងឺមហារីកនៃអំពើពុករលួយ

    ថ្លែងចេញពីទឹកដីខេត្តកោះកុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានដល់បណ្តាអភិបាលខេត្តទាំងអស់ មិនត្រូវខ្ចីបុលពីក្រុមហ៊ុនផ្សេងៗយកមកអភិវឌ្ឍន៍ខេត្ត ទាំងដែលខ្លួនមិនមានលទ្ធភាពសងត្រឡប់ទៅវិញ ហើយទុកឲ្យរាជរដ្ឋាភិបាលចេញសងជំនួសនោះ គឺជាល្បែងធ្វើមុន ទូរទាត់តាមក្រោយ។ សម្តេចចាត់ទុកការធ្វើដូច្នេះ គឺជាជំងឺមហារីកនៃអំពោះពុករលួយ ដែលមិនអាចទទួលយកបាន។
    សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ២០២២ ក្នុងអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាក់ដឹកនាំបណ្តាខេត្តណា ដែលបានជំពាក់លុយក្រុមហ៊ុន លី ឈួង ត្រូវទូទាត់សងវិញក្នុងរយៈពេល ២០ឆ្នាំ ដោយប្រើថវិការបស់រដ្ឋបាលខេត្តផ្ទាល់ ហើយរាល់គម្រោងទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ហើយពុំទាន់អនុវត្តគម្រោងនៅឡើយ ត្រូវលុបចេញវិញភ្លាម។

    សម្តេចតេជោ ចាត់ទុកបញ្ហានេះ ជាអំពើពុករលួយមួយ ដោយការឃុបឃិតគ្នាធ្វើមុន ហើយសុំលុយរាជរដ្ឋាភិបាលទូទាត់តាមក្រោយ ដែលជាបន្ទុកចំណាយ និងបំណុលដ៏ធំរបស់រាជរដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា អ្នកមានសមត្ថកិច្ចខ្ចីថវិការពីគេបាន គឺមានតែក្រសួងសេដ្ឋកិច្ចតែមួយគត់ ដើម្បីធានានិរន្តរ៍ភាពភាពហិរញ្ញវត្ថុជាតិ៕

    អត្ថបទទាក់ទង