ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១០នាក់ ជាសះស្បើយចំនួន ១១នាក់ និងស្លាប់ចំនួន ១នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1054
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១០នាក់ ជាសះស្បើយចំនួន ១១នាក់ និងស្លាប់ចំនួន ១នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១០នាក់ ជាសះស្បើយចំនួន ១១នាក់ និងស្លាប់ចំនួន ១នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១០នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងស្លាប់ចំនួន ១នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ សុទ្ធសឹងតែជាករណីនាំចូល និងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៥២៦ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៩៦៣ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

    អត្ថបទទាក់ទង