ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយកត្តា ការប្រើប្រាស់ផ្លូវ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1440
    អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយកត្តា ការប្រើប្រាស់ផ្លូវអភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយកត្តា ការប្រើប្រាស់ផ្លូវ

    កំពង់ចាម៖ ក្នុងកម្មវិធីប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីនៃមន្ទីរ សាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដោយកត្តាការប្រើប្រាស់ផ្លូវថ្នល់។

    ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់លើលទ្ធផល ការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នាឆ្នាំ ២០២១ កន្លងមក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ជាគោលដៅបន្តក្នុងឆ្នាំ ២០២២នេះ លោកអភិបាលខេត្ត បានជំរុញឲ្យបន្តពង្រឹងការងារ ស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំប្រចាំផ្លូវ ស្ពាន លូ ប្រកបដោយគុណភាពសំណង់ សោភណ្ឌភាពសំណង់ និងសុវត្ថិភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលបង្កដោយកត្តា អ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់ ។

    ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញមន្ត្រីជំនាញត្រូវ បន្តការងារជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មីនូវបរិក្ខាចរាចរណ៍ ដូចជាគំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោល សុវត្ថិភាព និងបង្គោលគីឡូម៉ែត្រកែប្រែផ្លូវក្រាលកម្រាលដីគ្រប់ ប្រភេទឲ្យទៅជាផ្លូវក្រាលកម្រាលកៅស៊ូគ្រប់ប្រភេទ ឬផ្លូវក្រាល កម្រាលបេតុង សរសៃដែក ពង្រីក ទទឹងផ្លូវ និងស្ពានទៅតាម ស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបណ្តាញផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

    ម្យ៉ាងទៀត សម្រាប់ឆ្នាំ២០២២ ត្រូវចាត់វិធានការចំពោះ រថយន្ត ដឹកទំនិញគ្រប់ប្រភេទ (ដឹក ដី ខ្សាច់ អុស ថ្ម ក្រួស) គ្មាន សណ្តាប់ធ្នាប់ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផ្លូវ និងបង្កគ្រោះថ្នាក់ដល់ អ្នកធ្វើដំណើរ និងត្រូវទប់ស្កាត់យានយន្តដឹកលើសទម្ងន់កម្រិត កំណត់ដែលបើកវាងទៅផ្លូវជាតិលេខ ៦០ ផ្លូវជាតិលេខ ៧០ និងផ្លូវ ខេត្ត លេខ២៧០ ។ ចំពោះ ខ្សែ ផ្លូវជាតិ / ខេត្ត បច្ចុប្បន្ន មាន តម្រូវការប្រព័ន្ធរំដោះទឹកភ្លៀងចេញពីទ្រូងផ្លូវជាចាំបាច់ ដូច្នេះសូម អាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី ជួយផ្សព្វផ្សាយច្បាប់ស្តីពី ផ្លូវថ្នល់់ និងចូលរួមសហការណ៍ការពារ និងសូមអាជ្ញាធរដែនដីផ្ទាល់ អន្តរាគមន៍ និងការពារបរិក្ខាចរាចរណ៍។

    លោកអភិបាលខេត្ត បានបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូ រិយោដីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត និងរដ្ឋបាល ក្រុង – ស្រុក ដើម្បីកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ក្នុងខេត្តកំពង់ចាម ស្របតាមច្បាប់ផ្លូវថ្នល់នៃព្រះរាជាណាចក្រកម្ពុជា ។ មន្ទីរជំនាញសហការជាមួយរដ្ឋបាល ក្រុង – ស្រុក ក្នុងការណែនាំ ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការសាងសង់សំណង់លើដីចំណីផ្លូវដើម្បី ជៀសវាងនៅពេលមានការសាងសង់ និងពង្រីកផ្លូវមានការពិបាក និង ប៉ះពាល់ដល់សំណង់ទាំងនោះ ។

    ក្នុងនោះដែរ ក៏ត្រូវសហការជាមួយអាជ្ញាធរ ក្រុង – ស្រុក ក្នុងការ រៀបចំសណ្តាប់ធ្នាប់ និងការប្រើប្រាស់ចិញ្ចើមថ្នល់សាធារណៈ និង ផ្លូវថ្នល់សាធារណៈ បម្រើឲ្យការលក់ដូរ និងដាក់តាំងទំនិញរបស់ខ្លួន បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបង្កគ្រោះថ្នាក់យថាហេតុដល់ អ្នកដំណើរ អ្នកថ្មើរជើង និងអ្នកធ្វើចរាចរណ៍ឆ្លងកាត់ ៕

    អត្ថបទទាក់ទង