ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការ ៣កុំ ៣ការពារ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1398
    សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការ ៣កុំ ៣ការពារសម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការ ៣កុំ ៣ការពារ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវសារជាថ្មីម្តងទៀតដល់ប្រជាពលដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីធានាថា យើងមិនឆ្លងជំងឺកូវីដ-១៩ ហើយបើទោះបីជាឆ្លងក៏ដោយ ក៏មិនដល់ថ្នាក់ឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរដល់អាយុជីវិតដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គឺត្រូវមានការចូលរួមប្រឹងប្រែងពីប្រជាពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗធ្វើការការពារខ្លួនមិនត្រូវធ្វេសប្រហែសខ្លួនឡើយ៕

    អត្ថបទទាក់ទង