ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ ជាសះស្បើយចំនួន ៩នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1832
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ ជាសះស្បើយចំនួន ៩នាក់ និងមិនមានអ្នកស្លាប់នោះទេកូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ ជាសះស្បើយចំនួន ៩នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៩នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងនោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន១២នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៦៣៦ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៧,០២៣ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង