ខ្មែរប៉ុស្ដិ៍ Close

លោក រីឆាត ជនជាតិអាមេរិកាំង ចេញមុខអះអាងថាសាលាបណ្ឌិតយោធា West Point គ្មានសញ្ញាបត្រ២ ដូចលោក សម រង្ស៊ី លើកឡើងឡើយ និងទាមទារឲ្យក្រុមហ៊ុន Facebook បិទផេករបស់មេបោកប្រាស់ម្នាក់នេះចំពោះការបំភ្លៃការពិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 413
លោក រីឆាត ជនជាតិអាមេរិកាំង ចេញមុខអះអាងថាសាលាបណ្ឌិតយោធា West Point គ្មានសញ្ញាបត្រ២ ដូចលោក សម រង្ស៊ី លើកឡើងឡើយ និងទាមទារឲ្យក្រុមហ៊ុន Facebook បិទផេករបស់មេបោកប្រាស់ម្នាក់នេះចំពោះការបំភ្លៃការពិត លោក រីឆាត ជនជាតិអាមេរិកាំង ចេញមុខអះអាងថាសាលាបណ្ឌិតយោធា West Point គ្មានសញ្ញាបត្រ២ ដូចលោក សម រង្ស៊ី លើកឡើងឡើយ និងទាមទារឲ្យក្រុមហ៊ុន Facebook បិទផេករបស់មេបោកប្រាស់ម្នាក់នេះចំពោះការបំភ្លៃការពិត

លោក ឆាត រីឆាតសុន (Richardson) ជាជនជនជាតិអាមេរិកកាំងសញ្ជាតិខ្មែរម្នាក់ ដែលបានរស់នៅក្នុងប្រទេសកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញមុខការពារកិត្តិយសលោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយលោកអះអាងថា សាលាបណ្ឌិតយោធា West Point របស់សហរដ្ឋអាមេរិក មានសញ្ញាបត្រតែមួយប៉ុណ្ណោះ មិនមានសញ្ញាបត្រ២ ដូចលោក សម រង្ស៊ី បានលើកឡើងនោះទេ។

តាមរយៈវីដេអូសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២, លោក រីឆាតសុន បានចាត់ទុកថា ការបង្ហោះរបស់លោក សម រង្ស៊ី ជាការបោកប្រាស់ និងចង់បង្កើតបញ្ហានៅក្នុងប្រទេស។ លោកលើកឡើងថា លោក ហ៊ុន ម៉ាណែត ពិតជាបានរៀននៅសាលា West Point ពិតប្រាកដមែន គាត់បានរៀនគ្រប់ថ្នាក់ ហើយបានឡើងមួយជំហានៗដោយខ្លួនឯងទេ មិនឡើងដោយការមានខ្សែនោះទេ។

លោក រីឆាតសុន បានទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុកលុប និងបិទផេករបស់លោក សម រង្ស៊ី ចំពោះការបំភ្លៃការពិត ពាក់ព័ន្ធនឹងសញ្ញាបត្រ West Point នេះ៕

ខាងក្រោមនេះជាវីដេអូជាការលើកឡើងទាំងស្រុងរបស់ លោក Richardson៖

អត្ថបទទាក់ទង