ខ្មែរប៉ុស្ដិ៍ Close

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០២២

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1305
    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០២២លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០២២

    នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានបើកកិច្ចប្រជុំមួយចំនួន ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ កិច្ចប្រជុំជាមួយរដ្ឋមន្ត្រី/ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក សមាគមទេសចរណ៍អាស៊ាន សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)។

    កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលបានដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោក លឹម ចុកហយ អគ្គលេខាធិការអាស៊ាន។

    កិច្ចប្រជុំទាំងនោះទទួលបានលទ្ធផលដូចតទៅ៖

    1. បានអនុម័តលើគោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (The Guidelines on RPL Mechanism for ASEAN Tourism Professionals) ដែលរៀបចំដោយកម្ពុជាផ្ទាល់។
    2. បានអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់។
    3. បានអនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបំប្លែងកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) (រៀបចំដោយកម្ពុជា) ដើម្បីដាក់ស្នើសុំការអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលជាសមិទ្ធផលអាទិភាពរបស់កម្ពុជានៅឆ្នាំ២០២២។
    4. បានអនុម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងតែមការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Travel Stamp: Warm & Safe) ដឹកនាំសម្របសម្រួលដោយកម្ពុជា។
    5. បានកត់សម្គាល់លើវឌ្ឍនភាពនៃការចុះហត្ថលេខាលើពិធីសារ ស្តីពីវិសោធនកម្មនៃកិច្ចព្រមព្រៀងយោគយល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (Amendment of ASEAN Protocol of MRA-TP)៖ ពិធីសារនឹងដាក់ឱ្យចូលជាធរមាននូវមុខជំនាញទេសចរណ៍អាស៊ានស្ប៉ា (ដឹកនាំរៀបចំដោយកម្ពុជា) ចំនួន៦ជំនាញ និងជំនាញម៉ាយចំនួន៣២ជំនាញ នៅក្នុងកិច្ចព្រមព្រៀង MRA ដែលនឹងមានជំនាញអាស៊ានសរុបចំនួន៧០ជំនាញ សម្រាប់ធ្វើការបណ្តុះបណ្តាលតាមស្តង់ដារួមអាស៊ាន ដើម្បីអាចបម្លាស់ទីការងារក្នុងតំបន់អាស៊ាន។
    6. បានអនុម័តឯកសារផ្សេងៗទៀតដែលមានក្នុងកម្មវិធីវេទិកាទេសចរណ៍អាស៊ាន ដូចជារបាយការណ៍ សេចក្តីប្រកាសព័ត៌មានជាដើម។

    បន្ថែមពីនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពគ្នាក្នុងការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ដោយតម្កល់សុខភាពរបស់ប្រជាពលរដ្ឋជាអាទិភាព និងអនុវត្តតាមវិធានសុខាភិបាលរបស់ប្រទេសសមាជិកនីមួយៗ៕

    Fresh News

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    ក្រសួងទេសចរណ៍ឥណ្ឌា

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    លោកអគ្គលេខាធិការអាស៊ាន លីម ចុក ហុយ

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥

    អត្ថបទទាក់ទង