ខ្មែរប៉ុស្ដិ៍ Close

    ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជូនដល់សិស្សនាយគរបាល នគរបាលរង ក្របខ័ណ្ឌថ្មី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1552
    ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជូនដល់សិស្សនាយគរបាល នគរបាលរង ក្របខ័ណ្ឌថ្មីខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជូនដល់សិស្សនាយគរបាល នគរបាលរង ក្របខ័ណ្ឌថ្មី

    នាយឧត្តមសេនីយ៍​ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាសន៍ថាសិស្សនាយនគរបាល នគរបាលរងក្របខ័ណ្ឌថ្មីចំនួន១៧០នាក់ដែលមិន បានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្ដល់វិញ្ញាបនបត្រជូនទេ ជាងនេះទៅទៀត អ្នកដែលទទួលបានជោគជ័យពេលត្រឡប់ទៅបម្រើការងារវិញត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួល ខុសត្រូវលើការងារ។ មានប្រសាសន៍ផ្តាំផ្ញើរខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជូនដល់សិស្សនាយគរបាល នគរបាលរង ក្របខ័ណ្ឌថ្មី ចំនួន១៧០នាក់ មកពីនាយកដា្ឋនចារកម្ម នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដែលពិធីនេះបានធ្វើឡើងនាថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះនៅសាលានគរបាលភូមិភាគកំពង់ចាម២។

    បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន បានអាននូវរបាយការណ៍រួចមក នាយឧត្តមសេនីយ៍​ ឯក មនោសែន បានមានប្រសាន៍តៀតថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏ សំខាន់ និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូន ពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

    លោកបានបន្តថាតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញ នូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន ការ ងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌ គុណភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សាជាដើមដើម្បីជាការឆ្លើយតបទៅ នឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ៕

    នាយឧត្តមសេនីយ៍​ ឯក មនោសែន
    នាយឧត្តមសេនីយ៍​ ឯក មនោសែន

    ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល»

    នាយឧត្តមសេនីយ៍​ ឯក មនោសែន

    ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល»

    ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល»

    អត្ថបទទាក់ទង