ខ្មែរប៉ុស្ដិ៍ Close

ខេត្តពោធិ៍សាត់បើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនទីដីស្នេីសុំសម្រាប់ដោះស្រាយផលប៉ះពាល់អនុស្ថានីយ៍អូរសោម ស្រុកវាលវែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1671
ខេត្តពោធិ៍សាត់បើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនទីដីស្នេីសុំសម្រាប់ដោះស្រាយផលប៉ះពាល់អនុស្ថានីយ៍អូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់បើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនទីដីស្នេីសុំសម្រាប់ដោះស្រាយផលប៉ះពាល់អនុស្ថានីយ៍អូរសោម ស្រុកវាលវែង

នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក អុឹង គឹមលាង អភិបាលរងខេត្ត ជំនួសមុខលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក អេង គន្ធា អគ្គនាយករង ជំនួសមុខលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនទីដីស្នេីសុំសម្រាប់ដោះស្រាយផលប៉ះពាល់អនុស្ថានីយ៍អូរសោម ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីសាលាខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកអភិបាលស្រុក លោកប្រធានភូមិបាលស្រុក និងលោកមេឃុំអូរសោម នៅសាលប្រជុំសាលាខេត្ត៕

លោក អ៊ឹង គឺមលាង

អត្ថបទទាក់ទង