ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាង ៣០ថ្ងៃមកនេះគ្មានមនុស្សស្លាប់ដោយសារកូវីដ ប៉ុន្តែយើងត្រូវបន្តការពារ ជាពិសេសចាក់វ៉ាក់សាំងដូសជំរុញ!

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 669
    សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាង ៣០ថ្ងៃមកនេះគ្មានមនុស្សស្លាប់ដោយសារកូវីដ ប៉ុន្តែយើងត្រូវបន្តការពារ ជាពិសេសចាក់វ៉ាក់សាំងដូសជំរុញ!សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាង ៣០ថ្ងៃមកនេះគ្មានមនុស្សស្លាប់ដោយសារកូវីដ ប៉ុន្តែយើងត្រូវបន្តការពារ ជាពិសេសចាក់វ៉ាក់សាំងដូសជំរុញ!

    សម្តេចតេជោបានថ្លែងថា ជាង ៣០ថ្ងៃហើយដែលយើងអត់មានមនុស្សស្លាប់ដោយសារកូវីដ-១៩ ទោះជាក្នុងស្ថានភាពសេដ្ឋកិច្ចបើកពេញលេញក៏ដោយ ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនជាមួយនឹងការរក្សាការពារ និងបន្តយុទ្ធនាការនៃការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) រួមទាំងដូសទី១ និងដូសទី២ ឬដូសមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដោយសារតែបញ្ហាជំងឺ ឬដោយសារជាស្ត្រីមានផ្ទៃពោះនោះទេ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រក្នុងខេត្តក្រចេះ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

    ក្នុងឱកាសនោះសម្តេចតេជោបានអំពាវនាវសារជាថ្មីដល់ភាគីចិនដោយ សូមឱ្យខិតខំជម្រុញរួមគ្នា ដើម្បីបង្កើតមូលដ្ឋានផលិតវ៉ាក់សាំងនៅកម្ពុជា ដែលគម្រោងការនេះធ្លាប់បានពិភាក្សារួមគ្នារួចហើយ ដោយសម្តេចតេជោបានដាក់ចេញជាចំណុច២ គឺ៖

    ទី១) ត្រូវនាំចូលបន្តទាំងជំនួយឥតសំណង និងការទិញវ៉ាក់សាំង និង

    ទី២) ត្រូវបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើង៕

    អត្ថបទទាក់ទង