ខ្មែរប៉ុស្ដិ៍ Close

    កិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត ស្តីពី ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1789
    កិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត ស្តីពី ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២កិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត ស្តីពី ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២

    នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត ស្តីពី “ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងផែនការ លោកស្រីប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត លោក លោកស្រី ប្រធានមន្ទីរផែនការរាជធានី ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពនិងសម្លេងZoom។

    លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងក្នុងការអនុវត្តសកម្មភាពការងារជំរឿនសេដ្ឋកិច្ច ពីសំណាក់វិទ្យាស្ថានជាតិស្ថិតិ ក្រុមការងារបច្ចេកទេស និង គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច គណៈអភិបាលរាជធានីខេត្ត និងមន្ទីរផែនការរាជធានីខេត្ត នាពេលកន្លងមក ដើម្បីឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន សម្រាប់ដំណើរការអនុវត្តការងារជំរឿនសេដ្ឋកិច្ច ជាពិសេសកិច្ចប្រជុំគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្តនាពេលនេះ ក្នុងគោលបំណង ដើម្បីពិភាក្សា និងពិនិត្យលើដំណើរការសម្របសម្រួល ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្តទាំងអស់។

    លោកបានលើកឡើងថា ការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើដំបូងនៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤” ដែលឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ JICA រដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

    លោកបានបញ្ជាក់ថាការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើដំបូងនៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤” ដែលឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ JICA រដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

    លោកបានបញ្ជាក់ថា ផ្អែកលើរបាយការណ៍លទ្ធផលបឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្ត ទាំង២៥ បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ (ជំរឿនសហគ្រាសឆ្នាំ២០១១) ហើយបានកើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០១៤ (ទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤)។

    លទ្ធផលបឋមនេះ បានបង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន (ភូមិ ឃុំ/សង្កាត់) នៅតាមរាជធានី ខេត្ត ដែលមានចំនួនប្រជាជនសរុបបានកើនទ្បើងដល់ជិត ១៦លាននាក់ និងមានគ្រួសារសរុបប្រមាណ ៣,៦លានគ្រួសារ នៅឆ្នាំ២០១៩។

    លោកបានបន្តថា ទន្ទឹមនឹងការកើនទ្បើងប្រជាសាស្រ្តនោះ ប្រទេសកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនផងដែរ កន្លងមកនៅមុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចសម្រេចបានជាមធ្យម ៧% ដោយការធ្វើសមាហរណ័កម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ លើសពីនេះ កម្ពុជានឹងឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងនេះក្តី កម្ពុជាយើងក៏បានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការថមថយមកវិញពីឆ្នាំ២០២០-២០២១ ផងដែរ ដែលជាហេតុនាំឱ្យប្រជាជនប្រមាណ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់ភាពក្រីក្រ ក្នុងនោះរួមមាន៖ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមាន ៤,២% តំបន់ទីប្រជុំជនផ្សេងៗទៀតមាន១២,៦% និងតំបន់ជនបទមាន២២,៨%។ដើម្បីគណនាវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចតាមវិស័យនៅរាជធានីខេត្តនីមួយៗ យើងត្រូវតែមានទិន្នន័យតួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ចនៅក្នុងរាជធានីខេត្ត ថ្នាក់តំបន់ និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធ-សាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

    គួរបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍សរុបចំនួនប្រមាណ៥ពាន់នាក់៕

    អត្ថបទទាក់ទង