ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២៦២នាក់ ជាសះស្បើយចំនួន ៧៦នាក់ និងមិនមានអ្នកស្លាប់នោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 714
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២៦២នាក់ ជាសះស្បើយចំនួន ៧៦នាក់ និងមិនមានអ្នកស្លាប់នោះទេកូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២៦២នាក់ ជាសះស្បើយចំនួន ៧៦នាក់ និងមិនមានអ្នកស្លាប់នោះទេ

    ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៧៦នាក់ និងមិនមានអ្នកស្លាប់នោះទេ។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៣៦នាក់ ជាករណីនាំចូល។

    សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២២,៤៦៨​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៨,៤២០នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

    អត្ថបទទាក់ទង