ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1063
    សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយសម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅចំពោះមុខមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធប្រមាណ ១៥៧ប្រទេស ដោយបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងជាងពាក់កណ្តាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដែលល្អបំផុត។ ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម។ ប្រទេសយើងខ្ញុំហែកហួរដោយសារសង្គ្រាម យើងបានប្រើប្រាស់ការចរចាររយៈពេល ៤ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមនេះ»។

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

    សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាពពេញលេញ ដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ គឺជាសន្តិភាព និងជាការឯកភាពជាតិកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយនេះ៕

    អត្ថបទទាក់ទង