ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់ក្រសួងស្ថាប័នបន្តកាត់បន្ថយការចំណាយរបស់ខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 999
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់ក្រសួងស្ថាប័នបន្តកាត់បន្ថយការចំណាយរបស់ខ្លួនសម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់ក្រសួងស្ថាប័នបន្តកាត់បន្ថយការចំណាយរបស់ខ្លួន

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យគ្រប់ក្រសួងស្ថាប័នបន្តកាត់បន្ថយការចំណាយរបស់ខ្លួន ពោលគឺចំណាយណាដែលមិនចាំបាច់ ដើម្បីត្រៀមថវិកាទុកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេច បានថ្លែងដូចនេះនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩នេះ បញ្ហាប្រឈមសំខាន់ជាងគេ គឺការចំណាយទៅលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលដ្ឋ៕

អត្ថបទទាក់ទង