ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ចង្អុលទិសដល់កងកម្លាំងគ្រប់ប្រភេទ និងមន្ត្រីពន្ធគយ បន្តសហការរិតបណ្តឹងរថយន្ត និងទំនិញនានាឱ្យបង់ពន្ធតាមផ្លូវច្បាប់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1108
    សម្តេចតេជោ ហ៊ុន សែន ចង្អុលទិសដល់កងកម្លាំងគ្រប់ប្រភេទ និងមន្ត្រីពន្ធគយ បន្តសហការរិតបណ្តឹងរថយន្ត និងទំនិញនានាឱ្យបង់ពន្ធតាមផ្លូវច្បាប់សម្តេចតេជោ ហ៊ុន សែន ចង្អុលទិសដល់កងកម្លាំងគ្រប់ប្រភេទ និងមន្ត្រីពន្ធគយ បន្តសហការរិតបណ្តឹងរថយន្ត និងទំនិញនានាឱ្យបង់ពន្ធតាមផ្លូវច្បាប់

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវក៏ដូចជាដាក់បទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ និងកម្លាំងមន្ត្រីជំនាញទាំងអស់ ត្រូវខិតខំប្រមូលចំណូលពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ អោយអស់លទ្ធភាពដោយសហការជាមួយមន្ត្រីគយ និងពន្ធដារ។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅបន្តការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា យើងមិនត្រូវធ្វើការបណ្តែតបណ្តោយអោយមានរថយន្តអត់ពន្ធបើកបរលើផ្លូវថ្នល់នោះទៀតទេ។ ការមិនបង់ពន្ធ ជាវប្បធម៌ឥតសណ្តាប់ធ្នាប់ក្នុងសង្គម ហើយជាក់ស្តែងកន្លងមក ក្រោយពីការដាក់ចេញវិធានការរិតបណ្តឹងរថយន្តឱ្យបង់ពន្ធ ធ្វើឱ្យរដ្ឋប្រមូលពន្ធបានចំនួនជាង ៥០លានដុល្លារអាមេរិក ដែលគិតត្រឹមចំណូលពន្ធរថយន្ត ហើយនៅទំនិញអត់ពន្ធផ្សេងៗទៀត៕

    អត្ថបទទាក់ទង