ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សិស្សនិស្សិតឥស្លាមខិតខំពង្រឹងសមត្ថភាពដាក់ពាក្យចូលកាន់តំណែងជាអភិបាល ឬអភិបាលរងស្រុក-ខណ្ឌ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1324
    សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សិស្សនិស្សិតឥស្លាមខិតខំពង្រឹងសមត្ថភាពដាក់ពាក្យចូលកាន់តំណែងជាអភិបាល ឬអភិបាលរងស្រុក-ខណ្ឌសម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សិស្សនិស្សិតឥស្លាមខិតខំពង្រឹងសមត្ថភាពដាក់ពាក្យចូលកាន់តំណែងជាអភិបាល ឬអភិបាលរងស្រុក-ខណ្ឌ

    សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាទៅអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យតាមស្រុក-ខណ្ឌណា ដែលមាន បងប្អូនខ្មែរ-ឥស្លាមរស់នៅច្រើនដូចជា ខេត្តកោះកុង សៀមរាប រតនគិរី កំពង់ចាម ក្រចេះ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពត និងអាចភ្នំពេញផងដែរ មានឥស្លាមរស់នៅច្រើនដើម្បីធ្វើការតែងតាំងបងប្អូន ជនជាតិឥស្លាមជាអភិបាលខណ្ឌ-ស្រុក ឬគប្បីក្នុងតួនាទីជាអភិបាលរងស្រុក ដោយត្រូវពិនិត្យលើក សំណើរមកក្រសួងមហាផ្ទៃពិនិត្យលក្ខណៈសម្បត្តិបងប្អូនឥស្លាមថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីតែងតាំងតាមក្រោយជាអភិបាល ឬអភិបាលរងស្រុក-ខណ្ឌ។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅបន្តការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

    សម្តេតេជោ ហ៊ុន សែន ស្នើឱ្យយកចិត្តទុកដាក់នៅតំបន់មានជនជាតិឥស្លាមរស់នៅច្រើនត្រូវរៀបចំ តែងតាំងក្នុងខេត្តមានប្រជាជនច្រើនក្នុងតំណែងជាអភិបាលស្រុក ឬខណ្ឌ មានបងប្អូនឥស្លាមច្រើនតែនេះមិនមែនជាកូតាទេ តែទាក់ទិនដល់គោលនយោបាយរាជរដ្ឋាភិបាល ដោយមានន័យថា បើសិនជាសហគមន៍ឥស្លាមរស់នៅមានបញ្ហា គឺអភិបាលរង ឬអភិបាលជាជនជាតិឥស្លាមជាអ្នកដោះស្រាយតែម្តង៕

    អត្ថបទទាក់ទង