ខ្មែរប៉ុស្ដិ៍ Close

    ការរៀនសំស្ក្រឹត​ ជួយ​ឲ្យ​យល់​កាន់តែច្បាស់​ពីអារ្យធម៌ខ្មែរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1077
    ការរៀនសំស្ក្រឹត​ ជួយ​ឲ្យ​យល់​កាន់តែច្បាស់​ពីអារ្យធម៌ខ្មែរRFI

    ភាសា​សំស្ក្រឹត រស់​នៅក្នុង​ភាសា​ខ្មែរ​យ៉ាង​សម្បូរ​បែប​​។​ ការ​រៀន​សូត្រ​សំស្ក្រឹត គឺនាំ​ឱ្យ​គេ​យល់​ពី​ភាសានិង​អារ្យធម៌​ខ្មែរ​។ សំស្ក្រឹត​ លំបាក​រៀន​ជាពន់ពេក ទាំង​ទម្រង់​ង​អក្សរ ការបញ្ចេញ​សូរ​សំឡេង។ ចំណែក​ប្រព័ន្ធ​វេយ្យាករណ៍​ក៏​ហ្មត់​ចត់ស្មុគស្មាញទៀត​។ ប៉ុន្តែ ចំពោះ​​អ្នក​ដែល​យល់​ពី​តម្លៃ​និងសារៈសំខាន់​នៃភាសានេះ ច្បាស់​ជា​នៅ​តែបន្តឈ្មុសឈ្មុល​រៀន មិន​រួញ​រា​ឡើយ​។

    នៅក្នុង​ខ្សែអាត់​សំឡេង​នេះ លោកអ្ន​កនាង​នឹង​បាន​ស្តាប់​ប្រសាសន៍​៖

    – ​អ្នក​គ្រូ វ៉ែន ស៊ីហ្សែត ​គ្រូឧទ្ទេស នៅវិទ្យាស្ថានគរុកោសល្យ ភ្នំពេញ។

    -កញ្ញា Chloé Chollet ​ជាតិបារាំង​ឈ្មោះខ្មែរថា បុប្ផា កំពុងបន្តការសិក្សា​ថ្នាក់បណ្ឌិតបុរាណវិទ្យា នៅ École Pratique des Hautes Études នៃក្រុងប៉ារីស។

    -លោក​ វ៉ាន់ វី គ្រូបង្រៀន​ភាសា​វិទ្យា ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ៕ ហេង ឧត្តម / RFI

    អត្ថបទទាក់ទង