ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍទេ កុំនិយាយដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 562
សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍទេ កុំនិយាយដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍទេ កុំនិយាយដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសន្តិភាពគឺជាចំណុចពិសេសនិងអាទិភាពសម្រាប់ យុទ្ធសាស្រ្តនយោបាយរបស់រាជរដ្ឋាភិបាល ហើយបើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍទេ កុំនិយាយដល់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារកម្ពុជាយើងមានសន្តិភាពនេះហើយ ទើបយើងមានឱកាសក្នុងការកសាងប្រទេសជាតិ យើងមានផ្លូវបើកបរ យើងអាចធ្វើដំណើរបានគ្រប់កន្លែងគ្រប់ពេលវេលាដោយគ្មានការភ័យខ្លាច។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចអាចធានាបាននូវសន្តិភាព ការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យស្លាប់ដោយសារគ្រាប់បែក គ្រាប់កាំភ្លើង ប៉ុន្តែមិនអាចធានាស្វែងរកសន្តិភាពផ្លូវចិត្តឱ្យបុគ្គលមួយចំនួនបានឡើយ៕

អត្ថបទទាក់ទង