ខ្មែរប៉ុស្ដិ៍ Close

តើរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរប៉ុន្មាន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 923
តើរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរប៉ុន្មាន? រូបភាពពីទំព័រហ្វេស៊ុក Insophal-Khmer Author-Page

មកទល់ពេលនេះ ពិភពលោកទើបតែបានឃើញការវាយប្រហារដោយអាវុធនុយក្លេអ៊ែរតែ ២ដងប៉ុណ្ណោះ គឺនៅក្នុងអំឡុងសង្គ្រាម លោកលើកទី២។ ​នៅក្នុងពេល​បច្ចុប្បន្ន​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកមានការ​ព្រួយបារម្ភ​ថា «តើ​លោក Vladimir Putin នឹងមានបំណង​ចាត់វិធានការដល់កម្រិតណា»។

លទ្ធភាពនៃការកើតមានសង្គ្រាមលោកលើកទី៣ នៅតែអាចទៅរួច ហើយមានប្រទេសចំនួន៩ ដែលមានអាវុធនុយក្លេអ៊ែរ ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនមានបំណងចង់ប្រើអាវុធនេះទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Putin អាចជាករណីដាច់ដោយឡែកមួយ។

លោក Putin បាន បន្តគំរាមកំហែងសហរដ្ឋអាមេរិកជាមួយនឹងសង្គ្រាមនុយក្លេអ៊ែរ និងបានតាំងកាំជ្រួចមីស៊ីលនៅត្រង់កន្លែងដែលអាចបាញ់ទៅដល់រដ្ឋធានីនានារបស់សហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត អ៊ុយក្រែន​នឹង​ទទួលបរាជ័យ ​ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរមែន។

ព័ត៌មានថ្មីៗបានឱ្យដឹងថា «លោកPutin បាននិងកំពុងប្រើប្រាស់គ្រាប់បែកចង្កោមដោយខុសច្បាប់នៅក្នុងតំបន់ជនស៊ីវិលរបស់ប្រទេសអ៊ុយក្រែន»។ ក្នុងពេលឥឡូវនេះ ទីក្រុង Kharkiv កំពុងស្ថិតនៅក្រោមការវាយប្រហារដោយប្រព័ន្ធបាញ់រ៉ុក្កែត BM-21 Grad។ អាវុធប្រភេទនេះគួរតែត្រូវបានប្រើដើម្បីតែការពារ ដែលមិនគួរត្រូវបានប្រើដើម្បីបើកការវាយប្រហារដោយផ្ទាល់ទៅលើជនស៊ីវិលនោះទេ។

លោកPutin កំពុងឈានឆ្ពោះទៅរកការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាមហើយ ខណៈ ពេលដែលលោកបានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់លោកត្រៀមខ្លួនសម្រាប់ «ការពង្រឹងកាតព្វកិច្ចប្រយុទ្ធ»។ គួរកត់សម្គាល់ផង
ដែរថា «ប្រទេសរុស្ស៊ីមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ»។

វាអាចថា «​​​លោក Putin បានក្លាយជាមនុស្ស​ឆ្កួត​លីលាហើយ» ពីព្រោះ​អ្វី​ដែល​លោក​កំពុង​ធ្វើ​ នឹង​ត្រូវ​ទទួលរងនូវការកាត់​ទោសនៅថ្ងៃណាមួយ ឬមួយក៏លោកកំពុងគិតថា «លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីបំភិតបំភ័យពិភពលោកឱ្យធ្វើតាមការចង់បានរបស់លោក និងដើម្បីឱ្យអ៊ុយក្រែនយល់ព្រមចុះចាញ់ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ»។

«ប៉ុន្តែ ប្រសិនបើ លោក Putin ពិតជានឹងប្រើក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ ដែលកំពុងត្រូវបានដាក់ពង្រាយមែននោះ តើយើងមានអ្វីខ្លះនៅក្នុងឃ្លាំងដើម្បីតទល់?» សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានរារាំងប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ចិន និងបារាំង ពីការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលខុសគ្នាពីអ្វីដែលសហរដ្ឋអាមេរិកបានធ្វើនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ១៩៤៥។ ប្រទេសឥណ្ឌា, ប៉ាគីស្ថាន និង អ៊ីស្រាអែល មិនបានចុះហត្ថលេខាលើសន្ធិសញ្ញា NPT ទេ ខណៈដែលប្រទេសកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញានេះនៅក្នុងឆ្នាំ២០០៣ ។

«ខាងក្រោមនេះគឺជាប្រទេសទាំងអស់ ដែលមានអាវុធនុយក្លេអ៊ែរដែលត្រូវ បានសាកល្បងដោយជោគជ័យរហូត មកដល់ពេលនេះ»

បច្ចុប្បន្ន ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីគឺមានទំហំធំជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក។ ប្រសិនបើ​រុស្ស៊ី និង​អាមេរិក​ ឈាន​ទៅ​ធ្វើ​សង្រ្គាមមែន នោះសង្រ្គាម​នុយក្លេអ៊ែរ​ប្រាកដជានឹងផ្ទុះឡើងជាថ្មីម្តងទៀត។

  1. រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៦.២៥៧ គ្រាប់​ ដោយក្នុង​នោះ ១,៤៥៦ គ្រាប់​ ត្រូវ​បាន​គេ​ដាក់​ពង្រាយរួចហើយ។ រុស្ស៊ីបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាផ្លូវការចំនួន ៧១៥ ដង។
  2. សហរដ្ឋអាមេរិកមានក្បាលគ្រាប់ចំនួន ៥.៥៥០ គ្រាប់ ដោយក្នុង នោះ ១.៣៥៧ គ្រាប់ ត្រូវបានដាក់ពង្រាយរួចហើយ។ អាមេរិកបានធ្វើ​តេ​ស្ត​សាកល្បងអាវុធនុយក្លេអ៊ែរដោយជោគជ័យច្រើនដង​ជាង​គេ ​គឺដល់ទៅចំនួន ១.០៥៤ ដង។
  3. ចក្រភពអង់គ្លេស មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២២៥គ្រាប់ ដោយក្នុងនោះ ១២០ គ្រាប់ត្រូវបានដាក់ពង្រាយ។
  4. ប្រទេសបារាំងមាន ក្បាលគ្រាប់ចំនួន ២៩០ គ្រាប់ ដោយក្នុងនោះ ២៨០ ត្រូវបានដាក់ពង្រាយ។
  5. ប្រទេស​ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​ ៣៥០ ​និងមិន​មាន​កំណត់ត្រា​អំពីចំនួន​ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយនោះទេ។
  6. ឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៦០ គ្រាប់ ហើយយើងមិនបានដឹងអំពីចំនួនដែលត្រូវបានដាក់ពង្រាយនោះទេ។
  7. ប្រទេសប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៦០ គ្រាប់
  8. កូរ៉េខាងជើងមានចំនួន ៤៥ គ្រាប់ ក៏ប៉ុន្តែគ្មានក្បាលគ្រាប់ណាមួយត្រូវបានដាក់ពង្រាយឡើយ។
  9. អ៊ីស្រាអែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្រៅផ្លូវការ​ចំនួន ៩០ គ្រាប់។

កាំជ្រួច​នុយក្លេអ៊ែរ​របស់​រុស្ស៊ី, អាមេរិក, ចិន និង​ឥណ្ឌា សុទ្ធតែមានសមត្ថភាព​វាយប្រហារតាមផ្លូវគោក, ផ្លូវទឹកនិងផ្លូវអាកាស «Triad Delivery»។ សហភាពសូវៀតបានសាកល្បងអាវុធនុយក្លេអ៊ែរប្រភេទ RDS-1 នៅក្នុងឆ្នាំ ១៩៤៩ ហើយបន្ទាប់ មកបានសាកល្បងប្រភេទ RDS-37 ដែលជាគ្រាប់បែកអ៊ីដ្រូសែនដំបូងបង្អស់នៅឆ្នាំ ១៩៥៥ ។ នៅឆ្នាំ ១៩៨៦ សហភាពសូវៀតមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ៤៥.០០០ គ្រាប់ ។

បច្ចុប្បន្ននេះ រុស្សីមានគ្រាប់បែកនុយក្លេអ៊ែរ Torpedo ចំនួន ៣ ប្រភេទ ដែល មានទំហំចាប់ពី ២០ ទៅ ១៥០ គីឡូតោន និងមានគ្រាប់បែកនុយក្លេអ៊ែរ RDS ច្រើនជាង ១០ ប្រភេទ។ ក្នុងចំណោមគ្រាប់ទាំងអស់ គ្រាប់បែកនុយក្លេអ៊ែរ RDS-220 Tsar គឺមានកម្លាំងផ្ទុះខ្លាំងជាងគេបំផុត។ រុស្ស៊ី​ក៏មាន​កាំជ្រួចមីស៊ីល​ប៉ាលេស្ទិចអន្តរទ្វីប ​(Intercontinental Ballistic Missiles) ចំនួន ២៤ ដើមផងដែរ។

បើទោះជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនរួចហើយក៏ដោយ ក៏វាមិនទំនងទេថា «រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន» នោះដែរ។ ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Laws-IHL) នឹងចូលជាធរមាន ប្រសិនបើអាវុធនុយក្លេអ៊ែរត្រូវបានប្រើប្រាស់។ ច្បាប់ IHL នឹងចាត់ថ្នាក់សង្គ្រាមនុយក្លេអ៊ែរនៅក្រោមឧក្រិដ្ឋកម្មសង្គ្រាម ដោយសារឥទ្ធិពលជាក់ស្តែងរបស់វា។

ប្រភេទនៃអាវុធនុយក្លេអ៊ែរដែលរដ្ឋនុយក្លេអ៊ែរ (NWS) មាននៅក្នុងជំនាន់នេះ អាចបង្កការខូចខាតធ្ងន់ធ្ងរជាងអ្វីដែលទីក្រុង Hiroshimaវឬ Nagasaki បានជួបប្រទះទៅទៀត។

រូបភាពពីទំព័រហ្វេស៊ុក Insophal-Khmer Author-Page
រូបភាពពីទំព័រហ្វេស៊ុក Insophal-Khmer Author-Page

ដូច្នេះ សង្គ្រាមនុយក្លេអ៊ែរណាមួយ ដែលនឹងកើតមាននឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម បើយោងតាមច្បាប់នៃ ជម្លោះប្រដាប់អាវុធ (Laws of Armed Conflict)។

ផលប៉ះពាល់ទៅលើ DNA និងការសម្លាប់រង្គាលលើជនស៊ីវិល គឺជាហេតុផលមួយចំនួនដែលធ្វើឱ្យសង្គ្រាមនុយក្លេអ៊ែរត្រូវបានគេចាត់ថ្នាក់ជាឧក្រិដ្ឋកម្មសង្គ្រាម ដែលលោក Putin នឹងត្រូវប្រឈមមុខនឹងការកាត់ទោស៕ DMER Haryana

អត្ថបទទាក់ទង