ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ គម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះ ទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 646
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ គម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះ ទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ គម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះ ទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក

លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះ ពិនិត្យគម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូ រំដោះទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និង សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងដំណើរអញ្ជើញចុះពិនិត្យគម្រោង ស្ថាបនាផ្លូវខាងលើនេះដែរ លោក អ៊ុន ចាន់ដា បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឲ្យចូលរួមជាមួយអាជ្ញាធរ ដេីម្បីបន្ត ធ្វើការអភិវឌ្ឍន៍សំដៅធ្វើយ៉ាងណាឲ្យ មានការរីកចម្រើនក្នុងមូលដ្ឋាន ព្រមទាំងអំពាវនាវឲ្យមានការចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ផងដែរ ។

ជាមួយនឹងការស្ថាបនាផ្លូវនេះដែរ បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ពិតជាមានការត្រេកអរជាខ្លាំង បេី ទោះបីជាស្ថិតក្នុងបរិបទកូវីដ -១៩ អាជ្ញាធរ ខេត្តកំពង់ចាម នៅតែបន្តធ្វើការ អភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងដូចជា ការស្ថាបនាជាផ្លូវបេតុង នេះបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើរដល់បងប្អូន ប្រជាពលរដ្ឋ។

លោក ប្រាក់ ទិត្យ ប្រធានទីចាត់ការ ផែនការ និងវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធ លូរំដោះទឹកភ្លៀងក្នុងក្រុងកំពង់ចាម ដែលលោកអភិបាលខេត្ត ដឹកនាំក្រម ការងារចុះ ពិនិត្យនេះរួមមាន នៅសង្កាត់ សំបួរមាស មានចំនួន២ខ្សែ ដោយខ្សែ ទី១ មានប្រវែង១៤០ម៉ែត្រ នៅជាប់ សាលាបឋមសិក្សា និងវិទ្យាល័យ សំបួរមាសជាផ្លូវបេតុងសម្រាប់គម្រោង ឆ្នាំ២០២៣ និងខ្សែទី២ ប្រវែង ១៣០ម៉ែត្រ ពីចំណុចផ្សារព្រែកដេីមចាន់ ឆ្ពោះទៅភូមិតាណេង ដែលជាការ ជួសជុលផ្លូវក្រាលកៅស៊ូ។

ដោយឡែក គម្រោងស្ថាបនាផ្លូវនៅសង្កាត់ បឹងកុក ដែលសាងសង់រួចរាល់ជាស្ថាពរហេីយនោះ គឺផ្លូវបេតុងអាមេមួយខ្សែ ប្រវែង១៣០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុង ភូមិមេម៉ាយ និងជាប់គ្នាមួយខ្សែទៀតជា ផ្លូវក្រាលកម្ទេចថ្មភ្នំ ដែលត្រូវស្ថាបនាជា ផ្លូវបេតុងសម្រាប់គម្រោងឆ្នាំ២០២៣ ផងដែរ៕

អត្ថបទទាក់ទង