ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាកំពុងឈានដល់ដំណាក់កាលដោះស្រាយបញ្ហាកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1087
    សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាកំពុងឈានដល់ដំណាក់កាលដោះស្រាយបញ្ហាកូវីដ-១៩សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាកំពុងឈានដល់ដំណាក់កាលដោះស្រាយបញ្ហាកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានដោះស្រាយបញ្ហាកម្ពុជាពាក់ព័ន្ធនឹងបញ្ហាសង្រ្គាម បញ្ហារបបប្រល័យពូជសាសន៍ និងការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ហើយពេលនេះយើងឈានដល់ដំណាក់កាលដោះស្រាយបញ្ហាកូវីដ-១៩ ហើយមិត្តចិន សន្យាបន្តជួយកម្ពុជាពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួនទាក់ទងនឹងជំងឺកូវីដ-១៩នេះ ដែលបច្ចុប្បន្នកំពុងលុកលុយដោយអូមីក្រុង និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ព្រមទាំងបន្តការចាក់វ៉ាក់សាំងដូសជំរុញ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលក្នុងរយៈពេលខ្លី ចំនួនកុមារអាយុ៣-៤ឆ្នាំ ចាក់វ៉ាក់សាំងបានចំនួនជាង៣០%រួចទៅហើយ ហើយយើងត្រូវបន្តការចាក់ឱ្យកុមារបន្ថែមទៀត៕

    សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំង គឺសេដ្ឋកិច្ច

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងគឺសេដ្ឋកិច្ច បើពុំមានវ៉ាក់សាំងទេ យើងមិនអាចមានភាពស៊ាំសហគមន៍ទេ ហើយភ្ញៀវទេសចរក៏មិនអាចមកទស្សនានៅប្រទេសកម្ពុជាបានដែរ។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារការចាក់វ៉ាក់សាំងនេះហើយដែលអាចឱ្យយើងដំណើរសេដ្ឋកិច្ចឡើងវិញ មានការធ្វើដំណើរមកកម្ពុជា និងការវិនិយោគកាន់តែមានភាពងាយស្រួល។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជា មិនតម្រូវឱ្យធ្វើចត្តាឡីស័កទេ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ ពោលគឺយើងធ្វើចត្តាឡីស័កសម្រាប់តែអ្នកដែលមិនបានចាក់វ៉ាក់សាំងទេ៕