ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣០៦នាក់ ជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកស្លាប់ចំនួន ១នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1060
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣០៦នាក់ ជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកស្លាប់ចំនួន ១នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣០៦នាក់ ជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកស្លាប់ចំនួន ១នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣០៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកស្លាប់ចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង)។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៤២នាក់ ជាករណីនាំចូល។

    សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣២,៧០៨​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២៦,៩២១នាក់ និងស្លាប់សរុបចំនួន ៣,០៤២នាក់៕

    អត្ថបទទាក់ទង