ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ១៤៥នាក់ ជាសះស្បើយចំនួន ៣២៤នាក់ និងមិនមានអ្នកស្លាប់នោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 919
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ១៤៥នាក់ ជាសះស្បើយចំនួន ៣២៤នាក់ និងមិនមានអ្នកស្លាប់នោះទេកូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ១៤៥នាក់ ជាសះស្បើយចំនួន ៣២៤នាក់ និងមិនមានអ្នកស្លាប់នោះទេ

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៤៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣២៤នាក់ និងមិនមានអ្នកស្លាប់នោះទេ។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៣០នាក់ ជាករណីនាំចូល។

    សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៤,២១៣​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២៩,២៩២នាក់ និងស្លាប់សរុបចំនួន ៣,០៤៧នាក់៕

    អត្ថបទទាក់ទង