ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ចាមបើកកិច្ចប្រជុំ ភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 499
ខេត្តកំពង់ចាមបើកកិច្ចប្រជុំ ភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១ ខេត្តកំពង់ចាមបើកកិច្ចប្រជុំ ភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១ ។

លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងថា «ស្របតាមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អង្គសន្និបាតរបស់យើងនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងទាំងអស់គ្នា រួមគ្នាធ្វើការវាយតម្លៃអំពីលទ្ធផលការងារ ដែល បានអនុវត្តកន្លងមក ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយលើសមិទ្ធផលបទពិសោធន៍ដែលទទួលបាន និងបញ្ហាប្រឈមដែលនៅសេសសស់ យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ២០២២ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ឱ្យកាន់តែមាន ប្រសិទ្ធភាពល្អប្រសើរឡើង»។

លោកអភិបាលខេត្តបន្តថា នៅក្នុងឆ្នាំ២០២១ កន្លងទៅ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបានល្អ យើងទាំងអស់គ្នាបន្តជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។ ទន្ទឹមនោះកងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានសហការ នឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្តកាន់តែមានប្រសិទ្ធភាពថែមទៀត។ជាក់ស្តែង បើទោះបីជាបទល្មើសព្រហ្មទណ្ឌក្នុងខេត្តឆ្នាំ២០២១ មានការថយចុះ ក៏កងកម្លាំងរបស់យើង បានប្រឹងប្រែងបង្ក្រាបបន្តទៀត នៃបទល្មើសដែលកើតមានឡើង ក្នុងនោះបទល្មើសមួយចំនួនដែលប៉ះពាល់ដល់ ចិត្តសាស្ត្រ សង្គម ដូចជា លួចមានស្ថានទម្ងន់ រំលោភសម្លាប់ អំពើហិង្សាដោយចេតនា ឆបោក និងការប្រើប្រាស់អាវុធខុសច្បាប់ មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ ៕

អត្ថបទទាក់ទង