ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៣នាក់ ជាសះស្បើយចំនួន ៥៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1040
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៣នាក់ ជាសះស្បើយចំនួន ៥៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៣នាក់ ជាសះស្បើយចំនួន ៥៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់ (មិនបានចាក់វ៉ាក់សាំង)។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងនាំចូលពីក្រៅប្រទេសចំនួន ២នាក់។

    សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥,២៨៥​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣១,២១៦នាក់ និងស្លាប់សរុបចំនួន ៣,០៥៤នាក់៕

    អត្ថបទទាក់ទង