ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីទេសចរណ៍ សង្ឃឹមថាភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1216
រដ្ឋមន្រ្ដីទេសចរណ៍ សង្ឃឹមថាភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះរដ្ឋមន្រ្ដីទេសចរណ៍ សង្ឃឹមថាភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន។

ឯកឧត្ដមបន្តថា ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតែមាន ជាក់ស្ដែងបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗមាន សៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។ ការឲ្យដឹងរបស់លោករដ្ឋមន្រ្ដី ថោង ខុន ធ្វើឡើងក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

ឯកឧត្ដម ថោង ខុន បានថ្លែងថា «ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាសាំងឡើងថ្លៃក៏ដោយ ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទ ក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប, មណ្ឌលគីរី, ក្រុងព្រះសីហនុ និងតំបន់ឆ្នេរជាដើម»។

ទន្ទឹមនេះ ក្រសួងទេសចរណ៍ ក៏មានការណែនាំស្ដីពី ការត្រៀមរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនបងប្អូនឲ្យបានល្អ មានសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ។

យោងតាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន១៥១.៦៨០នាក់កើនឡើង ១១៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន ៨៦.៥៨៨នាក់ កើនឡើង ១៥៨.២ភាគរយ, ផ្លូវគោកមានចំនួន ៦៣.០៤៨នាក់ កើនឡើង ៦៨.៧ភាគរយ និងផ្លូវទឹកមាន ២.០៤៤នាក់។

ចំពោះស្ថានភាពជើងហោះហើរសរុបមានចំនួន ១,១៨១ជើង ក្នុងនោះមាន៖
* ទីក្រុងភ្នំពេញមានចំនួន ១ ០១២ជើង។
* ខេត្តសៀមរាបមានចំនួន ១៤៤ជើង។
*ខេត្តព្រះសីហនុមានចំនួន ៥៥ជើង៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទទាក់ទង