ខ្មែរប៉ុស្ដិ៍ Close

លិខិតកិច្ចសន្យារបស់បាតុករខុសច្បាប់ ៨នាក់ ដែលបានសន្យាមុននឹងទទួលបានការដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1790
លិខិតកិច្ចសន្យារបស់បាតុករខុសច្បាប់ ៨នាក់ ដែលបានសន្យាមុននឹងទទួលបានការដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្នលិខិតកិច្ចសន្យារបស់បាតុករខុសច្បាប់ ៨នាក់ ដែលបានសន្យាមុននឹងទទួលបានការដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន

នៅ​យប់​ថ្ងៃទី១៤ ​ខែមីនា ​ឆ្នាំ​២០២២​នេះ ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​ដោះលែង​មនុស្ស​ប្រាំ​បីនាក់ ដែលជា​អ្នកដឹកនាំ​បាតុកម្ម​ដោយ​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុនណាហ្គា​វើ​លដ៍ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។ នេះ​បើតាម​ដីកា​បង្គាប់​ឱ្យ​ដោះលែង​របស់​សាលាដំបូង​។​

មនុស្ស​ទាំង​ប្រាំ​បីនាក់ ​ដែល​ត្រូវបាន​ដោះលែង​នេះមាន​៖

  1. ឈ្មោះ ឈឹម ស៊ីថរ
  2. ឈ្មោះ រី សុវណ្ណ​ឌី​
  3. ឈ្មោះ សុន ស្រី​ពេជ្រ​
  4. ឈ្មោះ ហៃ សុភាព​
  5. ឈ្មោះ ឃ្លាំង សុ​បិ​ន្ដ​
  6. ឈ្មោះ ទូច សិរី​មាស​
  7. ឈ្មោះ សុខ ណា​រិ​ទ្ធ
  8. ឈ្មោះ ឈឹម សុខន​​

ទន្ទឹមនេះដែរ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់​តំណាង​ទៅសួរសុខទុក្ខ ចំពោះ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ដែល​ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​ព្រមទាំង​ជជែក​គ្នា​អំពី​វេលា​ដែលត្រូវ​ចរចា​គ្នា ដើម្បី​បញ្ចប់​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​

​គួររំលឹកថា អតីត​បុគ្គលិក​ចំនួន​ប្រាំបី​រូបនេះ បានស្នើ​សុំ​ទៅ​ក្រសួង​ការងារ ដើម្បី​បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ធ្វើជា​តំណាង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ណាហ្គាវើ​លដ៍ តាមច្បាប់ ដោយ​សន្យាថា មិន​ធ្វើ​ការតវ៉ា​ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គមជាតិ​។​

​នៅក្នុង​លិខិត​ដាច់ដោយឡែក​ចំនួន​ប្រាំបី​សន្លឹក​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ផ្ញើជូន​ក្រសួង​ការងារ​បានបញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដ៏ ក៏ដូចជា​ផលប្រយោជន៍​ស្របច្បាប់​គ្រប់ភាគី យើងខ្ញុំ​សូម​អំពាវនាវ​ដល់​បុគ្គលិក និង​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដ៏​ទាំងអស់​ដូចខាងក្រោម​៖

  • ទី​១.ចំពោះ​បុគ្គលិក និង​កម្មករ​កំពុង​ធ្វើ​កូដកម្ម​មិនទាន់បាន​ចូលធ្វើការ​វិញ សូម​ចូលធ្វើការ​ទាំងអស់គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​នៅ​កន្លែង​ការងារ និង​បង្ក​បរិយាកាស​សម្រាប់​ដោះស្រាយ​វិវាទ​តាមផ្លូវ​ច្បាប់​។​
  • ទី​២.ចំពោះ​បុគ្គលិក​ដែល​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ បញ្ឈប់​ពី​ការងារ​សូម​សម្រាក​នៅផ្ទះ ឬ​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​បង្ក​បរិ​កាស​សម្រាប់​យើងខ្ញុំ​ចរចារ ជាមួយ​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដ៏​និង​ក្រសួង​ការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទូរ​ទាត់​សំណង​តាមផ្លូវ​ច្បាប់​ជូន​ដល់​បងប្អូន​។​
  • ទី​៣.ចំពោះ​បុគ្គលិក ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​កន្លងមក សូម​ឲ្យ​ក្រុមហ៊ុន​កុំ​មាន​គំនុំ​គុំ​គួ​ន ឬ​ដាក់​ទោសទណ្ឌ ឬ​បង្ខំ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ឡើយ​៕​

អត្ថបទទាក់ទង