ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ ផ្លែផ្កានៃសន្តិភាពអនុញ្ញាតឱ្យកម្ពុជាយើងអភិវឌ្ឍលើគ្រប់វិស័យ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1136
    សម្តេចតេជោ ហ៊ុន សែន៖ ផ្លែផ្កានៃសន្តិភាពអនុញ្ញាតឱ្យកម្ពុជាយើងអភិវឌ្ឍលើគ្រប់វិស័យសម្តេចតេជោ ហ៊ុន សែន៖ ផ្លែផ្កានៃសន្តិភាពអនុញ្ញាតឱ្យកម្ពុជាយើងអភិវឌ្ឍលើគ្រប់វិស័យ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកត្តាសន្តិភាពនេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាយើងអាចមានលទ្ធភាពអភិវឌ្ឍលើគ្រប់វិស័យគ្រប់ទីកន្លែង រួមទាំងខេត្តសៀមរាបផងដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទៅបាន ក៏មិនបានកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រជាជនយើង ហើយសម្តេចក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការដោះស្រាយផលប៉ះពាល់ផ្សេងៗពីគម្រោងអភិវឌ្ឍទាំងអស់របស់កម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកថា នៅឆ្នាំ១៩៧៩ ស្ថានភាពរបស់ប្រទេសជាតិយើងពុំមានអ្វីទាល់តែសោះក្រៅតែពីគំនេះផេះផង់ ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋខ្មែរយើង មានម៉ូតូ រថយន្តគ្រប់ប្រភេទចតនៅមុខផ្ទះ៕

    អត្ថបទទាក់ទង