ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន អះអាងថា តំបន់បេតិកភ័ណ្ឌពិភពលោកអង្គរ មិនអាចត្រូវបានបំពានឡើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 892
    សម្តេចតេជោ ហ៊ុន សែន អះអាងថា តំបន់បេតិកភ័ណ្ឌពិភពលោកអង្គរ មិនអាចត្រូវបានបំពានឡើយសម្តេចតេជោ ហ៊ុន សែន អះអាងថា តំបន់បេតិកភ័ណ្ឌពិភពលោកអង្គរ មិនអាចត្រូវបានបំពានឡើយ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់បេតិកភ័ណ្ឌពិភពលោកអង្គរ មិនអាចត្រូវបានបំពានចំពោះលក្ខខណ្ឌតម្រូវសម្រាប់ក្លាយជាតំបន់បេតិកភ័ណ្ឌនោះឡើយ ពោលគឺយើងមិនអាចយកតំបន់សៀមរាប ទៅប្រៀបធៀបនឹងទីផ្សារអចលនទ្រព្យតំបន់ផ្សេងៗបានឡើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើយើងធ្វើការអភិវឌ្ឍតំបន់សៀមរាប ខុសពីលក្ខខណ្ឌតម្រូវរបស់អង្គការ UNESCO និងអង្គការដៃគូផ្សេងៗទៀត គេនឹងដកតំបន់បេតិកភ័ណ្ឌពិភពលោកអង្គរ ចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោកជាមិនខាន។ ដូចនេះ សម្តេចបានអំពាវនាវឱ្យមើលព្រៃទាំងមូល មិនត្រូវមើលតែដើមឈើមួយដើមៗនោះទេ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅក្នុងបណ្តាប្រទេសជឿនលឿនមួយចំនួន ដោយសារធ្វើការបំពានលក្ខខណ្ឌតម្រូវរបស់អង្គការ UNESCO ក៏ត្រូវបានគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ ដូច្នេះ យើងមិនត្រូវគិតថាចង់ឱ្យដីឡើងថ្លៃចំណេញមួយពេល តែត្រូវបាត់បង់លក្ខណៈសម្បត្តិជាតំបន់បេតិកភ័ណ្ឌពិភពលោកនោះឡើយ ដើម្បីធានាបានថា សម្បត្តិដូនតារបស់យើង ត្រូវបានគោរពជារៀងរហូត៕

    អត្ថបទទាក់ទង