ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 1020
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤

នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះពិតជារីករាយ ព្រោះក្រោយចូលឆ្នាំថ្មី បានសម្ពោធសមិទ្ធផលថ្មីកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងអភិវឌ្ឍន៍នៅភ្នំពេញ ដ្បិតអស់ថវិកាច្រើន តែបានផ្តល់ប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមជំនួយរបស់ជប៉ុន បានធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅភ្នំពេញ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍបានធ្វើឱ្យសម្តេចមើលរាជធានីភ្នំពេញលែងស្គាល់។
  5. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន សម្រាប់ការផ្តល់ជំនួយការពារទឹកជំនន់ និងកែលំអប្រព័ន្ធឡាយ-លូ និងអាងចម្រោះទឹកកខ្វក់នៅរាជធានីភ្នំពេញ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២២ ខែមេសា សម្តេចនឹងអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលសំណង់នានាក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ គឺជាសមិទ្ធផលកើតចេញកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន ជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន ក៏ជាប្រទេសដែលបានជួយដល់ការចរចារកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចអញ្ជើញត្រឡប់ពីប្រទេសជប៉ុនវិញ សម្តេចនឹងទទួលជួប មេប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពីទសវត្សរ៍៩០។
  12. សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីវិធីនៃការសងបំណុលជប៉ុន ដែលរដ្ឋាភិបាល លន់ ណុល ជំពាក់ ដោយការផ្តល់ជំនួយជាសម្ភារៈផ្សេងៗ ហើយលក់យកលុយសងត្រឡប់។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន នឹងមានការចុះហត្ថលេខាលើឯកសាមួយផងដែរ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំនេះ សម្តេចមិនចេញមុខឃោសនាជូនមេឃុំ និងចៅសង្កាត់នោះឡើយ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋយល់ច្បាស់ពីការជ្រើសរើសរបស់ខ្លួនថា តើបក្សណាស័ក្តិសមឱ្យគាត់ផ្ញើវាសនា។ សម្តេចតេជោ ណែនាំឱ្យបង្កបរិយាកាសល្អលើការឃោសនារកសំឡេងឆ្នោត និងបញ្ចៀសអំពើហិង្សា។
  16. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចូលឆ្នាំកន្លងទៅថ្មីៗនេះ ហាក់មានសភាពខុសពីការចូលឆ្នាំនាពេលកន្លងទៅ ពោលប្រៀបដូចពេលពលរដ្ឋរំដោះ ពីរបបប្រល័យពូជសាសន៍ និងការអបអរបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះ-ឈ្នះ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលប្រជាពលរដ្ឋអាចដើរលេងចូលឆ្នាំបាននេះ គឺបានកើតចេញពីកិច្ចប្រឹងប្រែងរួមគ្នារវាងរដ្ឋ និងរាស្ត្រ។
  18. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំលុងពេលចូលឆ្នាំកាលពីឆ្នាំទៅ គឺជាពេលដែលសម្តេចបានប្រកាសពីការឈានដល់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះប្រជាពលរដ្ឋអាចយល់បានហើយ ហេតុអ្វីបានជាសម្តេចបានដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២១។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការដែលសម្តេចបានដាក់ចេញកាលពីឆ្នាំ២០២១ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសន្តិភាពហើយត្រូវប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាព ទើបប្រឹងស្រែករក។
  23. សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានវិបត្តិជំងឺកូវីដ-១៩ តែពលរដ្ឋនៅតែអាចរកចំណូលបាន ដើម្បីដើរកម្សាន្តពេលចូលឆ្នាំ។
  25. សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យបានមុនពេលកំណត់។
  26. ដោយយោងតាមរបាយការណ៍របស់លោក សាយ សំអាល់, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមានឥរិយាបថកាន់តែប្រសើរលើការទុកដាក់សំរាម។
  27. សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តន៍កម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៦យ៉ាង ដែលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កត្តាទាំងនោះរួមមាន៖ សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មានមធ្យោបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើតឡើងថ្មីនៃតំបន់ទេសចរណ៍ និងការមានភាពសាំសហគមន៍ដែលបានពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
  29. សម្តេចតេជោ ហ៊ុន សែន គ្រោងសរសេរបង្ហាញពីការគិតរបស់នាយករដ្ឋមន្ត្រី ពេលប្រជាពលរដ្ឋសប្បាយ និងពេលពលរដ្ឋកើតទុក្ខ។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបើចាក់ពាសវាលពាសកាល មិនអាចបង្កើតភាពសាំំសហគមន៍បាននោះឡើយ។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកកើតកូវីដ-១៩ចំនួន ២៧នាក់។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តតាមដានការរីករាលដាលក្រោយចូលឆ្នាំរយៈពេល១០ថ្ងៃទៀត
  33. សម្តចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តទទួលយកដូសជំរុញ ដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ទេ
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាទប់ស្កាត់កូវីដ-១៩ មិនមែនស្ថិតនៅលើប្រទេសដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ ថ្នាក់មូលដ្ឋានធ្វើទៅចុះ
  37. សម្តេចតេជោ ហ៊ុន សែន ជូនពរឱ្យចំណងមិត្តភាពកម្ពុជា-ជប៉ុន ឋិតឋេរចីរកាល៕

Fresh News

អត្ថបទទាក់ទង