ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ពន្លឿនការងារជួសជុល តួប៉មឥដ្ឋខាងជើងប្រាសាទបាគង

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 430
អាជ្ញាធរជាតិអប្សរា ពន្លឿនការងារជួសជុល តួប៉មឥដ្ឋខាងជើងប្រាសាទបាគង អាជ្ញាធរជាតិអប្សរា ពន្លឿនការងារជួសជុល តួប៉មឥដ្ឋខាងជើងប្រាសាទបាគង

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល តួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២ មកនោះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ។

ចំពោះការងារដែលនៅសេសសល់មួយចំនួនដូចជា ជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទផ្នែកខាងលើ និងបិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ៕

អត្ថបទទាក់ទង