ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការងារ ៖ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន ៤នាក់បន្ថែមទៀត បានមកទទួលយកដំណោះស្រាយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1061

    នៅរសៀលថ្ងៃសៅរ៍ទី ០២ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានគូសបញ្ជាក់ថា មានអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន ០៤នាក់បន្ថែមទៀត បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចរាល់ហើយ។

    ក្រសួងក៏បានគូសបញ្ជាក់ថា គិតមកដល់ថ្ងៃសៅរ៍ទី ០២ ខែកក្កដា ឆ្នាំ២០២២ នេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន ២០៥ រូបហើយដែលបានយល់ព្រមទទួលយកនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអ្នកនៅសល់មានចំនួនត្រឹមតែ ១៦៨រូបទៀតប៉ុណ្ណោះ។

    សូមអាននូសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដូចខាងក្រោម៖

    អត្ថបទទាក់ទង