ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ប្រាប់ពីមូលហេតុដែលបណ្តាលឱ្យសេវាទូរសព្ទ និងអ៊ីនធឺណិត រអាក់រអួល

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 948
    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ប្រាប់ពីមូលហេតុដែលបណ្តាលឱ្យសេវាទូរសព្ទ និងអ៊ីនធឺណិត រអាក់រអួលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ប្រាប់ពីមូលហេតុដែលបណ្តាលឱ្យសេវាទូរសព្ទ និងអ៊ីនធឺណិត រអាក់រអួល

    ក្នុងការកែទម្រង់នោះ មានការរៀបចំពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពលើការប្រមូលចំណូល និងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

    បន្ថែមពីលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ទុកការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។

    បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះ ទទួលបានជោគជ័យលើផ្នែកជាច្រើន ក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក៏ប៉ុន្តែកិច្ចការមួយចំនួន នៅមិនទាន់កែលំអឲ្យបានល្អប្រសើរនៅឡើយ ដូចជា បញ្ហាគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត។

    ក្រសួងប្រៃសណីយ៍ ក៏បានជម្រាបប្រាប់ពីមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសេវាទូរសព្ទចលត និងអ៊ីនធឺណិតមួយចំនួនដែលទាមទារឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាត្រូវកែប្រែ និងផ្លាស់ប្តូរថ្មីតែម្តង ដូចជាបញ្ហាបច្ចេកវិទ្យា និងឧបករណ៍ មិនទាន់ធ្វើទំនើបកម្មឱ្យត្រូវតាមស្តង់ដារ និងការតំឡើងអង់តែនមិនទាន់គ្រប់ច្រក ខណៈដែលកំណើនអគារខ្ពស់ៗចេះតែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបាំងសេវា។ល។



    អត្ថបទទាក់ទង