ខ្មែរប៉ុស្ដិ៍ Close

អាស៊ានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ ឯកសារ 407
អាស៊ានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ អាស៊ានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយសម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ។

សេចក្តីថ្លែងការណ៍ អាស៊ានបានបញ្ជាក់ដូចតទៅ៖

* អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះនៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។

* អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយ ដែលដាក់ចេញដោយប្រទេសនីមួយៗ។

* ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

* យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធី រវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង៕ Fresh News

អត្ថបទទាក់ទង