ខ្មែរប៉ុស្ដិ៍ Close

    សម្តេចជោ ហ៊ុន សែន ៖ កត្តាសន្តិភាព សុវត្ថិភាពសង្គម បាននាំមកនូវកិច្ចដំណើរបើកការប្រជុំអាស៊ានជោគជ័យ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 807
    សម្តេចជោ ហ៊ុន សែន ៖ កត្តាសន្តិភាព សុវត្ថិភាពសង្គម បាននាំមកនូវកិច្ចដំណើរបើកការប្រជុំអាស៊ានជោគជ័យសម្តេចជោ ហ៊ុន សែន ៖ កត្តាសន្តិភាព សុវត្ថិភាពសង្គម បាននាំមកនូវកិច្ចដំណើរបើកការប្រជុំអាស៊ានជោគជ័យ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា នាពេលនេះកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសធំៗបានមកដល់ប្រទេសកម្ពុជា។ សម្តេចតេជោះអាងថា ការដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំខ្នាតអន្តរជាតិនេះបានដោយចំនួន ២សំខាន់។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា កត្តាទី១ ដែលកម្ពុជា អាចប្រជុំអាស៊ានបាន គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមាន នាំមកនូវសុខសុវត្ថិភាពសង្គម ទើបកម្ពុជាអាចដំណើរការប្រជុំអាស៊ានបាន។ សម្តេចថា បើកម្ពុជាគ្មានសុខសន្តិភាពទេ កុំថាឡើយតែការអញ្ជើញមកដល់របស់ថ្នាក់នាំធំមកពីប្រទេសផ្សេងៗ សូម្បីតែភ្ញៀវទេសចរណ៍អន្តរជាតិ ក៏គេមិនមកកំសាន្តនៅប្រទេសកម្ពុជានោះដែរ។
    សម្តេចបន្តថា កត្តាទី ២ គឺកម្ពុជាគ្រប់គ្រងស្ថានភាពកូវីដ-១៩ មានសភាពធូរស្រាល រហូតឈានដល់បើកដំណើរការប្រទេសឡើងវិញ។ ការបើកដំណើរនេះ គឺឱ្យសេដ្ឋកិច្ចមានដំណើរជាធម្មតា តែអ្វីដែលសំខាន់គឺការពង្រឹងធនធានមនុស្សតែម្តង៕

    អត្ថបទទាក់ទង