ខ្មែរប៉ុស្ដិ៍ Close

ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 771
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ

នៅពហុកីឡដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០២២ មានបើកការប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម ក្រោមវត្តមានរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៏ ដឹកនាំក្រុមកីឡាករវ័យចំណាស់កម្ពុជា ចូលរួមប្រកួត និង មានវត្តមានក្រុមកីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន ១១០នាក់ និង កីឡាករវ័យចំណាស់វៀតណាមចំនួន ២០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដើមី្បចូលរួមគាំទ្រ ទស្សនា លើកទឹកចិត្តដល់ក្រុមកីឡា ក្នុងពេលប្រកួតផងដែរ ។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះផងដែរ ។

ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គនេះ គឺចាប់ផ្តើមប្រកួត ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅតាមកម្មវិធី ដែលគណៈកម្មការរៀបចំការប្រកួតទៅតាមប៉ូលបានកំណត់ ។ ក្នុងភាពជាក់ស្តែងនៃការប្រកួតនារសៀលថ្ងៃទី ០៤ សីហា មានពីរប្រកួត ដោយក្រុមទី១ មានកីឡាករវ័យ ចំណាស់ រដ្ឋបាលខេត្តសៀមរាប ប្រកួតជាមួយ ក្រុមកីឡាករកីឡាការនី នៃព្រះរាជាណាចក្រថៃ នៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាករ រដ្ឋបាលខេត្តសៀមរាប បានយកឈ្នះលើក្រុមកីឡាករវ័យ ចំណាស់ថៃ ៣ ទល់នឹងសូន្យ ។ ចំពោះក្រុមទី២ មានកីឡាករ វ័យចំណាស់ប្រទេសឡាវ ប្រកួតជាមួយ ក្រុមកីឡាករវ័យចំណាស់វៀតណាម ហើយនៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាករវៀតណាម បានយកឈ្នះលើ ក្រុមកីឡាករទ្បាវ ៣ ទល់នឹង១៕