ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ បក្សកុម្មុយនិស្តវៀតណាម ជួបសម្តែងការគួរសម

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 178
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ បក្សកុម្មុយនិស្តវៀតណាម ជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ បក្សកុម្មុយនិស្តវៀតណាម ជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ កម្ពុជា និងវៀតណាម បានរៀបចំកម្មវិធីផ្សេងៗជាច្រើន ដើម្បីអបអរសាទរខួបនៃចំណងទំនាក់ទំនងប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់របស់វៀតណាម ជាច្រើនរូប បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបទំនាក់ទំនង និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង នៅកម្ពុជា នាពេលនេះ ក៏ដូចគ្នាផងដែរ គឺដើម្បីអបអរសាទរខួបទំនាក់ទំនង និងលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ឡេង ហាយជុង ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា នៅតាមស្ថាប័នផ្សេងៗទៀតផងដែរ៕

អត្ថបទទាក់ទង