ខ្មែរប៉ុស្ដិ៍ Close

មុនចូលបម្រើការងារ សមាជិកក្រុមប្រឹក្សាឃុំមកពីខេត្តប៉ៃលិន ជាប់ឆ្នោតថ្មី  ទទួលបានការបណ្តុះបណ្តាលដើម្បីបម្រើពលរដ្ឋឱ្យបានល្អ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 234
មុនចូលបម្រើការងារ សមាជិកក្រុមប្រឹក្សាឃុំមកពីខេត្តប៉ៃលិន ជាប់ឆ្នោតថ្មី  ទទួលបានការបណ្តុះបណ្តាលដើម្បីបម្រើពលរដ្ឋឱ្យបានល្អ មុនចូលបម្រើការងារ សមាជិកក្រុមប្រឹក្សាឃុំមកពីខេត្តប៉ៃលិន ជាប់ឆ្នោតថ្មី  ទទួលបានការបណ្តុះបណ្តាលដើម្បីបម្រើពលរដ្ឋឱ្យបានល្អ

នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។

លោកស្រី អភិបាលខេត្ត បានលើកឡើងថា វគ្គបណ្តុះ បណ្តាល នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ជាពិសេសផ្តល់ចំណេះដឹងដល់អ្នកមិនទាន់មានបទពិសោធន៍ក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីអាចអនុវត្តតួនាទី និងភារកិច្ច ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកស្រីអភិបាលខេត្ត បានមានបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មី អណត្តិទី៥ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារ ដើម្បី សម្រេចបាន នូវគោលបំណង យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ នូវ កម្មវិធី ជាតិ សម្រាប់ ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោម ជាតិ ដំណាក់កាល ទី ២ (២០២១-២០៣០) ។

លោកស្រីបានផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោត ថ្មី ក្នុងការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នេះ ត្រូវតែ ខិតខំ កែប្រែ ឥរិយាបថ របស់ខ្លួន ក្នុងការ បំពេញ តួនាទី ឱ្យមាន លក្ខណៈ ល្អប្រសើរ ឡើង ហើយត្រូវយកចំណេះដឹង ដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងារនៅមូលដ្ឋានរបស់ខ្លួន ដើម្បីដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជា តំណាង សាធារណៈ ស្វ័យភាព របស់ មូលដ្ឋាន, ការពិគ្រោះ យោបល់, ការចូលរួម ការឆ្លើយ តប និង គណនេយ្យភាព ក្នុងការលើកកម្ពស់ គុណភាព ជីវិត របស់ ប្រជាជន នៅ មូលដ្ឋាន ។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ គឺមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មី អណត្តិទី៥ ចូលរួមចំនួន ៨ឃុំ-សង្កាត់ សរុប ចំនួន ៤៦នាក់ ៕

អត្ថបទទាក់ទង