ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងរៀបចំដែនដី ប្រកាសលទ្ធផលនៃការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1475
    ក្រសួងរៀបចំដែនដី ប្រកាសលទ្ធផលនៃការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្រសួងរៀបចំដែនដី ប្រកាសលទ្ធផលនៃការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញនូវលទ្ធផលក្រុមការងារបច្ចេកទេស របស់ក្រសួង សហការជាមួយមន្ត្រីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប បានចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

    លទ្ធផលដែលទទួលបានមានចំនួន៤ចំណុចទី១- វាស់វែងក្បាល់ដីសរុបបានចំនួន ២០០៣១ ទាំងមានសំណង់ និងគ្មានសំណង់, ២- បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧៣២២គ្រួសារ, ៣- ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរចំនួន៤៤តូប, និង៤- ប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក។

    សូមបញ្ជាក់ថា ការចុះរៀបចំកិច្ចការងារខាងលើនេះ គឺអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

    ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖

    អត្ថបទទាក់ទង