ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំ សម្រេចពន្យារពេលប្រឡងបាក់ឌុប 

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1517
    ក្រសួងអប់រំ សម្រេចពន្យារពេលប្រឡងបាក់ឌុប ក្រសួងអប់រំ សម្រេចពន្យារពេលប្រឡងបាក់ឌុប 

    ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការ សម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

    ក្នុងលិខិតផ្លូវការរបស់ក្រសួងបានបញ្ជាក់ថា ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ដែលកម្ពុជាជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះផង និងដើម្បីធានាថាដំណើរការប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយរលូនផង នោះ ក្រសួងសម្រេចពន្យាពេលប្រឡងបាក់ឌុប ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ទៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។

    សូមអានសេចក្តីជូនដំណឹងផ្លូវការដូចខាងក្រោម៖

    អត្ថបទទាក់ទង